The simple way to access confidential STI and HIV services in Cambodia

About TohTest

TohTest offers a simple way to get confidential and inclusive STI and HIV services in Cambodia.

Topics: How to use Tohtest? Our services Privacy and Data Use Policy Our story Contact us

How to use Tohtest?

TohTest is a website that allows you to book appointments for health services in Cambodia so you can live a healthy life! Unsure what services are right for you? Start by playing the simple 10-question risk assessment which will recommend services fit to your needs. After booking, save your appointment information and arrive at the clinic for your date and time for you to receive services and next steps from a doctor.

Our services

Testing services:

  • Clinic-based HIV testing: Come to a clinic for a blood-based test to screen for HIV infection (3rd generation test with a 3-month window period).
  • Mobile HIV testing: Schedule a house-call for a peer educator to meet you in-person and conduct a blood-based rapid test to screen for HIV infection (3rd generation test with a 3-month window period).
  • HIV self-testing: Opt for either a blood-based rapid test or a simple oral-fluid test that you can take home and use by yourself to screen for HIV infection. Reactive self-tests will need to run a confirmation at a clinic. (Both test options are available with 3rd generation tests with a 3-month window period.)
  • STI testing: Come to a clinic to consult with a physician about symptoms to diagnose sexually transmitted infections (STIs).

Treatment services:

  • HIV treatment: For people living with HIV, antiretroviral therapy (ART) is a single pill taken daily to suppress the HIV virus in the body so that they can live a normal healthy life and prevent transmission to others.
  • STI treatment: Consult with a physician at a clinic to correctly diagnose an STI and receive a prescription to access treatment.

Prevention and other services:

  • PrEP: For people who receive an HIV negative test result, HIV pre-exposure prophylaxis (PrEP) is a daily pill that can prevent them from getting HIV.
  • PEP: For people who may have recently been exposed to HIV (within the last 72 hours), post-exposure prophylaxis (PEP) is available to prevent HIV from establishing an infection in the body.
  • Counseling: Talk with a trained counselor online or at one of our clinics about your sexual health and service needs.
  • Hormone therapy: For transgender individuals -- consult with the physician for free on the preferences/needs for hormone therapy and receive treatment support (paid services).

Privacy and Data Use Policy

Client confidentiality is extremely important at TohTest. Our trained management, outreach and counselling staff carefully support clients and handle their information securely. Our clinical partners are accredited by the National Center for HIV/AIDS, Dermatology and STDs (NCHADS) of the Ministry of Health, and follow national health information guidelines.

As you use TohTest, you may share some information with us so that we can help you identify your sexual health service needs and book services at our clinical partners. Learn more about how this data is protected and used below.

  • Assessing your sexual health needs on TohTestYour individual responses on the risk assessment are kept confidential and are not shared with our client support staff, and they are not shared with clinics. We do not collect any identifying information on the risk assessment, so it is completely anonymous. Use the risk assessment to receive sexual health service recommendations that are tailored to your needs. The risk assessment will ask questions about your HIV testing history, current HIV status and several factors that may impact your sexual health needs, like gender, sexuality, and several HIV risk factors. All responses are kept confidential and summary data may be used to ensure our services reach all populations and improve our outreach and service delivery.
  • Booking services on TohTestTo book an appointment you will share your name (or any nickname), your valid mobile phone number, and then select the services you want for your appointment. If you skip the risk assessment, we will ask you a few more questions like your age (in years) and if you identify as a member of an underserved population. (This is optional and not shared with clinics.) TohTest requires a valid mobile number for each client to book an appointment because our client support staff will contact clients on their phone number to provide essential follow-up services, such as referral for treatment services.
  • What information does TohTest share with clinics?TohTest shares some information with clinical providers to help facilitate your appointment. This includes the information you enter to book an appointment on TohTest, like your name/nickname, phone number, services requested, and date and time of appointment. This data is used for the clinic staff to confirm your appointment and to verify when you reach the clinic. Your responses on the risk assessment are not shared with clinics.
  • What information do clinics share with TohTest?TohTest and clinics sign a data-sharing agreement to allow clinics to securely report the time when clients arrive for their appointment, the services provided to clients during their appointment, and any diagnostic test results. All reporting is completed on a secured and password-protected system and only accessed by a data manager for reporting and for improving our services. TohTest client support staff is notified when clients arrive at a clinic so that they can make follow-up calls to clients, but they will not know clients’ test results or other services accessed at the clinic.
  • Added safeguardsTohTest uses a range of security measures to protect clients and data stored on the system, including utilization of SQL, an encrypted server, and password-protected user logins.

Our story

TohTest is made possible by the generous support of the American people through the United States Agency for International Development (USAID) and the U.S. President's Emergency Plan for AIDS Relief (PEPFAR). The contents are the responsibility of TohTest and do not necessarily reflect the views of USAID, PEPFAR, or the United States Government. Funding for TohTest is provided through the LINKAGES project, which aims to enhance the HIV prevention and care cascade through a multistakeholder and client-centered approach by increasing reach to key populations most at risk of acquiring or transmitting HIV, promoting routine HIV testing services, and actively enrolling those with HIV into care and supporting interventions that enable them to remain in care. LINKAGES is led by FHI 360, an international nonprofit with a local office in Phnom Penh, Cambodia.

Contact us

Have a question? Start a chat with our trained confidential counselor by clicking on a messenger button below.

Call/text +855 92266530

​តោះតេស្ត​ ​ផ្តល់​នូវ​​វិធី​​ដ៏​​សាមញ្ញ​​មួយ​​ដើម្បី​​ទទួល​​បាន​​សេវា​​ជំងឺ​​កាមរោគ​​ ​និង​​សេវា​​មេរោគ​​​អេដស៍​​ដោយ​​​សម្ងាត់​ ​និង​​បរិ​យា​ប័ន្ន​​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​​។

Topics: តើប្រើ តោះតេស្ត ដូចម្តេច? សេវារបស់យើង គោលនយោបាយស្តីពីភាពជាឯកជន និងការប្រើប្រាស់ទិន្នន័យ ប្រវត្តិរបស់យើង ទាក់ទងយើងខ្ញុំ

តើប្រើ តោះតេស្ត ដូចម្តេច?

តោះតេស្ត ​គឺជា​គេហទំព័រ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នកធ្វើការ​ណាត់​ជួប​ដើម្បី​ទទួល​សេវា​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ឱ្យ​អ្នក​អាច​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​! ​តើ​អ្នក​មិន​ប្រាកដ​ថា​សេវា​មួយ​ណា​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​មែនទេ​? ​ចាប់ផ្តើម​ដោយធ្វើ​ការ​វាយ​តម្លៃ​ក​ម្រិ​ត​ប្រឈម​របស់​អ្នកតា​ម​រយៈ​ការ​ឆ្លើយ​ ​១​០​ ​សំណួរ​ងាយ​ៗ​ ​ដែល​នឹង​ណែនាំ​អំពី​សេវា​នានា​ដែល​សម​ស្របតាម​តម្រូវ​ការ​របស់​អ្នក​។​ ​បន្ទាប់ពី​កក់​ការណាត់ជួប​រួចហើយ​ ​សូម​កត់ត្រា​ទុក​ព័ត៌មាន​អំពី​ការណាត់ជួប​របស់​អ្នក​ ​ហើយ​មក​គ្លី​និ​ក​តាម​ថ្ងៃខែ​ឆ្នាំ​ ​និង​ពេលវេលា​ដែល​អ្នក​បាន​កំណត់ទុក​ ​ដើម្បី​ឱ្យ​អ្នកទទួល​បាន​សេវា​ ​និង​ការ​ប្រឹក្សា​ពី​ជំហាន​បន្ទាប់ពី​គ្រូពេទ្យ​។

សេវារបស់យើង៖

សេវាធ្វើតេស្ត៖

  • ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍​នៅ​គ្លីនិក​៖ សូម​អញ្ជើញ​មក​គ្លីនិក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​អេដស៍​ (តេស្ត​ជំនាន់​ទី៣​ ដែល​មាន​រយៈ​ពេល​ចំហ​ ៣ ខែ)។
  • ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​លក្ខណៈ​ចល័ត​៖ ​រៀប​ចំការ​ណាត់ជួប​តាម​ទូរស័ព្ទ​សម្រាប់​ឲ្យ​អ្នក​អប់រំ​សហគមន៍​ទៅ​ជួប​អ្នក​ផ្ទាល់ ​និង​ធ្វើ​តេស្តរក​មេរោគ​អេដស៍​នៅ​ទី​តាំង​ណា​មួយ​ដែល​អ្នក​បាន​កំណត់​ (តេស្ត​ជំនាន់​ទី៣​ ដែល​មាន​ ​រយៈពេល​ចំហ​ ៣ ខែ) ។
  • ការ​ធ្វើ​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង​៖ ​ជ្រើស​រើស​យក​តេស្ត​ឈាម​រហ័ស​ ​ឬ​តេស្ត​វត្ថុរាវ​ក្នុង​មាត់​សាមញ្ញ​ ដែល​អ្នក​អាច​យក​ទៅ​ផ្ទះ​សម្រាប់​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង​បាន​។ ​បើ​លទ្ធផល​តេស្ត​ដោយ​ខ្លួន​ឯង​មាន​លទ្ធផល​ប្រតិកម្ម​ អ្នក​នឹង​ត្រូវ​ធ្វើ​តេស្ត​បញ្ជាក់​នៅឯ​គ្លីនិក​។ (ជម្រើស​តេស្ត​ទាំងពីរ​ មាន​ជាមួយ​តេស្ត​ជំនាន់​ទី៣​ ​ដែល​មាន​រយៈ​ពេលចំហ​ ៣ ខែ។)
  • ​ការ​ធ្វើ​តេស្ដ​ជំងឺ​កាមរោគ​៖ ​មក​គ្លីនិក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​អំពី​រោគ​សញ្ញា​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ទាក់​ទង​នឹង​ការ​ឆ្លង​ជំងឺ​កាមរោគ​។

សេវាព្យាបាល៖

  • ការ​ព្យាបាល​មេរោគ​អេដស៍​៖ ​សម្រាប់​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ ​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​គឺ​ការ​លេប​ថ្នាំ​តែ​មួយ​គ្រាប់​ជាប្រចាំ​ថ្ងៃ​ដើម្បី​បង្ក្រាប​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន​ ​និង​ដើម្បី​ឱ្យ​ពួក​គេ​អាច​រស់​នៅ​ដោយ​មាន​សុខភាព​ធម្មតា​ ​និង​អាច​បង្ការ​ការ​ឆ្លង​ទៅ​អ្នក​ដទៃ។
  • ​ការ​ព្យាបាល​ជំងឺ​កាម​រោគ​៖ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​គ្លីនិក​ ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​កាមរោគ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ទទួល​បាន​វេជ្ជ​បញ្ជា​ដើម្បី​ទទួល​ការ​ព្យាបាល។

សេវា​បង្ការ​ ​និង​សេវា​ផ្សេង​ទៀត៖

  • PrEP៖ ​សម្រាប់​អ្នក​ដែល​ទទួល​បាន​លទ្ធផល​តេស្ត​មេរោគ​អេដស៍​អវិជ្ជមាន​ ​ការ​ព្យាបាល​បង្ការ​មុន​ពេល​ប្រឈម​នឹង​មេរោគ​អេដស៍ (PrEP) ​គឺ​ជា​ការ​ប្រើ​ថ្នាំ​មួយ​គ្រាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​ការពារ​ពួក​គេ​ពី​ការ​ឆ្លង​មេរោគ​អេដស៍​។
  • PEP៖ ​ចំពោះ​អ្នក​ដែល​ទំនង​ជា​បាន​ប៉ះពាល់​នឹង​មេរោគ​អេដស៍​ (​នៅ​ក្នុង​រយៈពេល​ ៧២ ​ម៉ោង​ចុង​ក្រោយ) ​ការព្យាបាល​បង្ការ​ក្រោយពេល​ប្រឈម​នឹង​មេរោគ​អេដស៍ (PEP) មានផ្តល់ជូនសម្រាប់ការពារកុំឲ្យមានមេរោគអេដស៍នៅក្នុងខ្លួន។
  • ការ​ផ្តល់​ប្រឹក្សា៖ ​ពិភាក្សា​អនឡាញ ឬ​នៅ​គ្លីនិក​ ​ជាមួយ​អ្នក​ផ្តល់​ប្រឹក្សា​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ អំពី​សុខភាព​ផ្លូវភេទ ​និង​តម្រូវការ​សេវា​របស់អ្នក។
  • ​ការ​ព្យាបាល​ដោយ​អ័រម៉ូន​៖ ​សម្រាប់​អ្នកប្លែងភេទ​ អាចពិគ្រោះជាមួយគ្រូពេទ្យដោយឥតគិតថ្លៃអំពីចំណង់ចំណូលចិត្ត/តម្រូវការសម្រាប់ការព្យាបាលដោយអ័រម៉ូន ​និង​ទទួល​ការ​គាំទ្រ​សម្រាប់​ការព្យាបាល​ (សេវាបង់ថ្លៃ) ។

គោល​នយោបាយ​ស្តីពី​ភាពជាឯកជន​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​

ការ​សម្ងាត់​របស់​អតិថិជន​មាន​សារៈសំខាន់​យ៉ាងខ្លាំងនៅ​ តោះតេស្ត​ ។ បុគ្គលិក​គ្រប់គ្រង​ អ្នក​អប់រំ​នៅសហគមន៍​ និង​អ្នកផ្តល់ប្រឹក្សា​របស់​យើង​ដែល​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ ​ផ្តល់​ការ​គាំទ្រ​ដល់​អតិថិជន​យ៉ាង​យក​ចិត្ត​ទុកដាក់​ និង​គ្រប់គ្រង​ព័ត៌មាន​របស់​ពួក​គេ​ដោយ​សុវត្ថិភាព​។ ដៃគូគ្លីនិករបស់យើង ក៏ត្រូវ​បាន​ទទួល​ស្គាល់គុណភាព​ដោយ​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ សើស្បែក​ និង​កាមរោគ​ នៃក្រសួងសុខាភិបាល ​ហើយ​អនុវត្ត​តាមមគ្គុទ្ទេសជាតិ​ស្តីពី​ព័ត៌មាន​សុខភាព​យ៉ាងជាប់លាប់​។

នៅ​ពេល​ដែល​អ្នកប្រើ​ ​តោះតេស្ត​ ​អ្នក​អាច​ផ្តល់ព័ត៌មាន​ខ្លះ​ដល់យើង​ ​ដើម្បី​យើង​អាច​ជួយអ្នក​ ​កំណត់​ពី​តម្រូវ​ការ​សេវា​សុខភាព​ផ្លូវភេទ​ និង​សេវា​សុខភាព​ផ្សេងទៀត ​ព្រម​ទាំង​កក់​សេវា​នៅ​គ្លីនិក​ដៃ​គូ​របស់​យើង​។ ​ស្វែង​យល់​បន្ថែម​អំពី​វិធី​ការពារ​ ​និង​​ប្រើ​ប្រាស់​ទិន្នន័យ​នេះ​ដូច​ខាង​ក្រោម។

  • វាយ​តម្លៃ​តម្រូវ​ការ​សុខភាព​ផ្លូវភេទ​របស់​អ្នក​ជាមួយ​ ​តោះតេស្ត​ ​ ​ចម្លើយ​ជា​លក្ខណៈ​បុគ្គល​របស់​អ្នក​ក្នុង​ការ​វាយ​តម្លៃ​ក​ម្រិ​ត​ប្រឈម​នេះ​ ​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​ ​ហើយ​មិន​ត្រូវ​បាន​ចែករំលែក​ជាមួយ​បុគ្គលិក​ដែល​ផ្តល់​សេវា​គាំទ្រ​ដល់​អតិថិជន​របស់យើង​នោះ​ទេ​ ​ហើយ​ទិន្នន័យ​ក៏​នឹង​មិន​ចែករំលែក​ជាមួយ​គ្លី​និ​ក​ដែរ​។​ ​យើង​មិន​ប្រមូល​ព័ត៌មាន​អត្តសញ្ញាណ​ណាមួយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ក​ម្រិ​ត​ប្រឈម​នេះ​ទេ​ ​ដូច្នេះ​វា​មាន​ភាព​អនាមិក​ទាំងស្រុង​។​ ​ប្រើការ​វាយ​តម្លៃ​ក​ម្រិ​ត​ប្រឈម​នេះ​ ​ដើម្បី​ទទួល​បាន​ការណែនាំ​អំពី​សេវា​សុខភាព​ផ្លូវ​ភេទ​ដែល​ត្រូវនឹង​តម្រូវ​ការ​របស់​អ្នក​។​ ​ការ​វាយ​តម្លៃ​នេះ​នឹង​សួរ​សំណួរ​នានា​អំពី​ប្រវត្តិ​នៃ​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​អេដស៍​ ​ស្ថានភាព​មេ​រោ​អេដស៍​បច្ចុប្បន្ន​របស់​អ្នក​ ​និង​កត្តា​ជាច្រើន​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​តម្រូវ​ការ​សុខភាព​ផ្លូវ​ភេទ​របស់​អ្នក​ ​ដូចជា​ ​យេ​ន​ឌ័រ ​ជីវិត​ផ្លូវ​ភេទ​ ​និង​កត្តា​ប្រឈម​មេរោគ​អេដស៍​មួយ​ចំនួន​។​ ​ចម្លើយ​ទាំងអស់​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​ ​ហើយ​ទិន្នន័យ​សង្ខេប​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធានា​ថា​សេវា​របស់យើង​បាន​ទៅដល់​ក្រុម​គោលដៅ​ទាំងអស់​ ​និង​ជួយ​ធ្វើ​ឱ្យ​សកម្មភាព​អប់រំ​នៅ​សហគមន៍​ ​និង​ការ​ផ្តល់​សេវា​របស់យើង​មាន​ភាព​ប្រសើរ​ឡើង​។
  • សេវា​កក់​ការណាត់ជួប​តាម ​តោះតេស្ត​ ​ ​ដើម្បី​កក់​ការណាត់ជួប​ ​អ្នក​ត្រូវ​ប្រាប់​ឈ្មោះ​របស់​អ្នក​ (​ឬ​ឈ្មោះ​ហៅក្រៅ​ណាមួយ​) ​លេខ​ទូរស័ព្ទ​អ្នក​ដែល​ត្រឹមត្រូវ​ ​ហើយ​បន្ទាប់មក​ជ្រើសរើស​យក​សេវា​ដែល​អ្នក​ចង់បាន​សម្រាប់​ការណាត់ជួប​របស់​អ្នក​។​ ​ប្រសិនបើ​អ្នក​រំលង​ការ​វាយ​តម្លៃ​ក​ម្រិ​ត​ប្រឈម​នេះ​ ​យើង​នឹង​សួរ​អ្នក​នូវ​សំណួរ​មួយ​ចំនួន​ទៀត​ ​ដូចជា​ ​អាយុ​របស់​អ្នក​ (​គិតជា​ឆ្នាំ​) ​និង​ព័ត៌មាន​ថា​តើ​អ្នកជា​សមាជិក​នៃ​ក្រុមប្រជាជន​ដែល​មិនបាន​ទទួល​សេវា​គ្រប់គ្រាន់​។​ តោះតេ​ស្ត​ ​តម្រូវ​ឲ្យ​អតិថិជន​ម្នាក់ៗ​ផ្តល់​លេខ​ទូរស័ព្ទ​ត្រឹមត្រូវ​ ​និង​កំពុង​ដំណើរការ​ដើម្បី​ធ្វើ​ការណាត់ជួប​ ​ពីព្រោះ​បុគ្គលិក​សេវា​អតិថិជន​របស់យើង​ ​នឹង​ធ្វើ​ការទាក់ទង​អតិថិជន​តាម​លេខ​ទូរស័ព្ទ​របស់​ពួកគេ​ ​ដើម្បី​ផ្តល់​សេវា​គាំទ្រ​បន្ត​នានា​ដែល​ចាំបាច់​ ​ដូចជា​ ​ការបញ្ជូន​ទៅ​រក​សេវា​ព្យាបាល​ជាដើម​។
  • តើ​ព័ត៌មាន​អ្វីខ្លះ​ដែល​ តោះតេស្ត​ ចែករំលែក​ជាមួយ​គ្លីនិក​? ​ តោះតេ​ស្ត​ ​ចែករំលែក​ព័ត៌មាន​ខ្លះ​ជាមួយ​អ្នកផ្តល់​សេវា​នៅ​គ្លី​និ​ក​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការណាត់ជួប​របស់​អ្នក​។​ ​ទាំងនេះ​រួម​មាន​ព័ត៌មាន​ដែល​អ្នកផ្តល់​ឲ្យ​នៅ​ពេល​អ្នកធ្វើការ​ណាត់​ជួប​តាម​ តោះតេ​ស្ត​ ​ដូចជា​ ​ឈ្មោះ​/​ឈ្មោះ​ហៅក្រៅ​របស់​អ្នក​ ​លេខ​ទូរស័ព្ទ​ ​សេវា​ដែល​អ្នក​បាន​ស្នើសុំ​ ​និង​កាលបរិច្ឆេទ​នៃ​ការណាត់ជួប​។​ ​បុគ្គលិក​គ្លី​និ​ក​ប្រើ​ទិន្នន័យ​នេះ​ ​ដើម្បី​បញ្ជាក់​ពី​ការណាត់ជួប​របស់​អ្នក​ ​និង​ផ្ទៀងផ្ទាត់​នៅ​ពេល​អ្នក​ទៅដល់​គ្លី​និ​ក​។​ ​ចម្លើយ​របស់​អ្នក​នៅ​ក្នុង​ការ​វាយ​តម្លៃ​ក​ម្រិ​ត​ប្រឈម​មិន​ត្រូវ​បាន​ចែករំលែក​ជាមួយ​គ្លី​និ​ក​ឡើយ​។
  • តើ​គ្លីនិក​ចែករំលែក​ព័ត៌មាន​អ្វីខ្លះ​ជាមួយ តោះតេស្ត? ​ តោះតេ​ស្ត​ ​និង​គ្លី​និ​ក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែករំលែក​ទិន្នន័យ​មួយ​ដើម្បី​អនុញ្ញាត​ឱ្យ​គ្លី​និ​ក​រាយការណ៍​ពី​ពេលវេលា​ដែល​អតិថិជន​មក​ទទួល​ការណាត់ជួប​ ​សេវា​ដែល​ផ្តល់​ជូន​អតិថិជន​ក្នុង​អំឡុង​ពេលណា​ត់​ជួប​ ​និង​លទ្ធផល​តេ​ស្ត​រោគវិនិច្ឆ័យ​ដែល​ពាក់ព័ន្ធ​។​ ​រាល់​របាយការណ៍​ទាំងអស់​ត្រូវ​បាន​បំពេញ​លើ​ប្រព័ន្ធ​មាន​សន្តិសុខ​ខ្ពស់​ ​និង​ដែល​ការពារ​ដោយ​លេខ​សម្ងាត់​ ​ហើយ​អាច​ចូល​ប្រើ​បាន​ដោយ​អ្នកគ្រប់គ្រង​ទិន្នន័យ​តែប៉ុណ្ណោះ​ក្នុង​ការងារ​រាយការណ៍​ ​និង​កែ​លម្អ​សេវា​របស់យើង​។​ តោះតេ​ស្ត​ ​នឹង​ជូនដំណឹង​ដល់​បុគ្គលិក​សេវា​អតិថិជន​ ​នៅពេលដែល​អតិថិជន​ទៅដល់​គ្លី​និ​ក​ ​ដូច្នេះ​ពួកគេ​អាច​ធ្វើការ​ហៅ​ទូរស័ព្ទ​ទាក់ទង​អតិថិជន​បន្ត​នៅ​ពេលក្រោយ​ ​ប៉ុន្តែ​ពួកគេ​នឹង​មិន​ដឹង​ពី​លទ្ធផល​តេ​ស្ត​របស់​អតិថិជន​ ​ឬ​សេវា​ផ្សេងៗ​ទៀត​ដែល​អតិថិជន​មក​ទទួល​នៅ​គ្លី​និ​ក​នោះ​ទេ​។
  • កិច្ច​ការពារ​សុវត្ថិភាព​បន្ថែម តោះតេស្ត ប្រើ​វិធាន​ការ​សន្តិសុខ​មួយ​ចំនួន​ដើម្បី​ការពារ​អតិថិជន​ និង​ទិន្នន័យ​របស់​គាត់​ដែល​បាន​រក្សាទុក​នៅ​ក្នុង​ប្រព័ន្ធ​ រួមទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ SQL, encrypted server, និង logins ដែលការពារដោយលេខសម្ងាត់។

ប្រវត្តិរបស់យើង

​ តោះតេ​ស្ត​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ការ​គាំទ្រ​ប្រកបដោយ​សប្បុរស​ពី​ប្រជាជន​អាមេរិក​ ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​ (​US​AID​) ​និង​ផែន​ការបន្ទាន់​សម្រាប់​សង្គ្រោះ​ទាក់ទង​នឹង​ជំងឺ​អេដស៍​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ (​P​E​P​FAR​)​។​ ​រាល់​ខ្លឹមសារ​ព័ត៌មាន​ទាំងអស់​គឺជា​ការទទួលខុសត្រូវ​របស់​ តោះតេ​ស្ត​ ​និង​មិន​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​ទ​ស្សនៈ​របស់​ ​US​AID​, ​P​E​P​FAR​ ​ឬ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឡើយ​។​ ​ថវិកា​សម្រាប់​ តោះតេ​ស្ត​ ​ត្រូវ​បាន​ផ្តល់​តាមរយៈ​គម្រោង​លីង​ឃេ​ជី​ស​ (​LINK​AGE​S) ​ដែល​មាន​គោលបំណង​ពង្រឹង​ការងារ​ល្បាក់​សេវា​បង្ការ​ ​និង​ការថែទាំ​តាមរយៈ​វិធីសាស្ត្រ​ពហុភាគី​ពាក់ព័ន្ធ​ ​និង​ ​អតិថិជន​មណ្ឌល​ ​ដោយ​បង្កើន​ការ​គ្របដណ្តប់​ដល់​ក្រុម​គោលដៅ​ដែល​ប្រឈម​មុខ​ខ្លាំង​បំផុត​ទៅ​នឹង​ការ​ឆ្លង​ ​ឬ​ការ​ចម្លង​មេរោគ​អេដស៍​ ​លើក​ក​ម្ពស់​សេវា​ធ្វើ​តេ​ស្ត​ជាប្រចាំ​ ​និង​ចុះឈ្មោះ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ទៅ​ក្នុង​សេវា​ថែទាំ​ ​និង​ធ្វើការ​គាំទ្រ​អន្តរាគមន៍​ដែល​ជួយ​ពួកគេ​ឱ្យ​ស្ថិតនៅ​ក្នុង​ការថែទាំ​។​ ​គម្រោង​ ​LINK​AGE​S ​ដឹកនាំ​ដោយ​អង្គការ​ ​F​H​I​ 360 ​ដែល​ជា​អង្គការ​មិន​គិត​ក​ម្រៃ​អន្តរជាតិ​ ​និង​មាន​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រកម្ពុជា​។

ទាក់ទង​យើងខ្ញុំ

តើ​អ្នក​មាន​សំណួរ​អ្វីទេ? ចាប់​ផ្តើម​កិច្ច​សន្ទនា​អនឡាញ (chat) ជាមួយ​អ្នក​ផ្តល់​ប្រឹក្សា​សម្ងាត់​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​របស់យើង​ ដោយ​ចុច​លើ​ប៊ូតុង​ messenger ខាង​ក្រោម៖

Call/text +855 092 266 530 / 081 568 477 / 060 666 219